About

Good room

Good room

My lovely flowers

My lovely flowers

My lovely flowers

My lovely flowers

Tuesday, August 18, 2015

Management

លំនាំដើមនៃការគ្រប់គ្រង
INTRODUCTION TO MANAGEMENT 
អ្នកគ្រប់គ្រងធ្វើការនៅគ្រប់អង្គភាពទាំងដែលរីកចំរើននិងគ្រប់កម្រិតនិងមុខងារនិងវិស័យផ្សេងៗ ទាំងអង្គភាពតូចនិងធំមន្ទីពេទ្យសាលារៀនរដ្ឋាផិបាលសុទ្ធតែទទួលបានប្រសិទ្ធភាពពីការគ្រប់គ្រងទាំងអស់។ 
 ពាក្យថាការគ្រប់គ្រងមានន័យយ៉ាងទូលំទូលាយគឺវាអាស្រ័យទៅតាមការអនុវត្តន៍និងការបកស្រាយដោយមនុស្សនៅក្នុងវិស័យផ្សេងៗនៃការងារ។ ជួនកាលគេប្រើពាក្យការគ្រប់គ្រងនេះសម្រាប់ពិពណ៏នាអំពីសកម្មភាពនៃអ្នកដឹកនាំនិងចាត់តាំងនៃក្រុមហ៊ុនមួយ គឺដូចជានៅពេលដែលគេនិយាយពិការចរចារនៃការគ្រប់គ្រងកម្មករនៅក្នុងបរិបទផ្សេងទៀតពាក្យថាការគ្រប់គ្រងអាចមានន័យសំដៅទៅលើប្រព័ន្ធការងារដែលអាចធ្វើអោយផលិតផលកើតមានឡើង សរុបមកយើងអាចនិយាយបានថាអ្នកគ្រប់គ្រងគឺចាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់អង្គភាព និងជាអ្នកទទួលខុសត្រូវទៅលើលទ្ធផលការងារដែលសន្រេចដោយការប្រឹងប្រែងរបស់អ្នកដ៏ទៃ ។ I. អ្វីទៅគឺជាការគ្រប់គ្រង ? 
ការគ្រប់គ្រងគឹចាដំណើរការនៃការធ្វើការងារជាមួយគ្នានិងការលៃលកធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាពអោយមានប្រសិទ្ធភាព។
 II.មុខងារនៃការគ្រប់គ្រងមាន៤ 
ការគ្រប់គ្រងមិនស្ថិតនៅក្នុងភាពឯកកោតែឯងទេវាមានទាក់ទងនិងសមាសធាតុគ្រឹះបួន ដែលដើរតួនាទីបំពេញគ្នាទៅមកហើយមានលក្ខណះរលូនមានន័យថាវាមានលំដាប់លំដោយនៃការអនុវត្តន៏របស់វាគឺផែនការចាត់តាំងដឹកនាំ និងត្រួតពិនិត្យ។    
  • ផែនការ គឺជាគោលដៅជាក់លាក់ដើម្បីសម្រេចអោយបានហើយសម្រេចចិត្តទុកជាមុននូវសកម្មភាពសមរម្យមួយដើម្បីសម្រេចនូវគោលដៅទាំងអស់នេះ ។សកម្មភាពផែនការរួមមានការវិភាគស្ថានការបច្ចុបបន្ន ពេលអនាគត ការកំណត់គោលដៅ ការកំណត់សកម្មភាពទាំងឡាយណាដែលអង្គភាពនីងពាក់ព័ន្ធជ្រើសរើសយុទ្ធសាស្រ្ត អាជីវកម្មរួម និងកំណត់ធនធានទាំងឡាយ ឌេលត្រូវការ ដើម្បីសម្រេចគោលដៅអង្គភាព ។ 
  • ការចាត់តាំង
គឺជាការលៃលក និងសម្របសម្រួលធនធានមនុស្ស ហិរញ្ញវត្តុ សំភារះ ព័ត៏មានផ្សេងៗ និងធនធានដទៃទៀត ដែលចាំបាច់ត្រូវសម្រេចគោលដៅ ។ សកម្មភាពទាំងនេះរួមមាន ទាក់ទាញមនុស្សសម្រាប់អង្គភាព បង្ហាញពីការងារទទួលខុសត្រូវ ដាក់ការងារជាក្រុម ត្រៀមនិងចាត់ចែងធនធានទាំងឡាយនិងបង្កើតលក្ខខ័ណ្ឌផ្សេងៗដើម្បីអោយការងារសម្រេចបានគោលដៅអង្គភាព។ការដឹកនាំ
  • ការដឹកនាំ
 គឺជាការជម្រុញទឹកចិត្ត និងនែនាំសម្របសម្រួលមនុស្សនិងទំនាក់ទំនងជាមួយនិយោជិកជាបុគ្គល និងក្រុមអោយធ្វើការជាមួយគ្នាបានល្អការដឹកនាំទាក់ទងទៅនិងការងារប្រចាំថ្ងៃរបស់និយោជិកដោះស្រាយជម្លោះអោយមានប្រសិទ្ធិភាព ជួយនិងជម្រុញពួកគេអោយសម្រេចគោលដៅរបស់ក្រុម និង អង្គភាព ។
  • ការត្រួតពិនិត្យ
ការត្រួតពិនិត្យគឺជាផែនការទូលាយនិងរឹងមាំមួយដែលសូម្បីតែអ្នកគ្រប់គ្រងពូកែម្នាក់ក៏មិនហ៊ានធានាពីភាពជោគជ័យនៅពេលចុងក្រោយដែរ  ការត្រួតពិនិត្យ គឺចាដំណើរការតាមដានលើការប្រត្តិបត្តិជាក់ស្ដែងរបស់និយោជិកដែលបាន ទៅនិងផែនការឬបទដ្ឋានដែលបានដាក់ចុះដោយអង្គភាពហើយនិងធ្វើការផ្លាស់ប្តូរប្រសិនបើចាំបាច់នៅពេលដែលលទ្ធផលទាំងនេះវាមិនឆ្លើយតបទៅនិងគោលដៅនោ។។
III. អ្នកគ្រប់គ្រងតាមមុខងារ 
នៅក្នុងអង្គភាពមួយមានអ្នកគ្រប់គ្រងច្រើនឬតិចវាអាស្រ័យទៅលើទំហំនិងហិរញ្ញវត្ថុរបស់អង្គភាពដែលមាន ភាគច្រើនដើម្បីកុំអោយមានជម្លោះក្នុងតួនាទីនៅក្នុ្កងការគ្រប់គ្រងនោះគេបានបែងចែកទួនាទីនៅក្នុ្កងការធ្វើការងារអោយដាច់ពីគ្នាដើម្បីអោយមានតួនាទី និងការទទួលខុសត្រូវក្នុងការបំពេញការងារនៅក្នុងអង្គភាព ។ 
  •  អ្នកគ្រប់គ្រងម៉ាឃីតធីងគឺអ្នកដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៏ផលិតផលក៏ដូចជាការសិក្សាលើផលិតផលការវិភាគទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងយុទ្ធសាស្រ្តការបែងចែក និងសេវាកម្មផ្សេងៗសម្រាប់អង្គភាព ។
  • អ្នកគ្រប់គ្រងផលិតកម្មគឺជាអ្នកទទួលខុសត្រូវសម្រាប់សកម្មភាពទាំងឡាយណាដែលទាក់ទងទៅនិងការផលិតផលិតផល ការគ្រប់គ្រងសន្និធិការគ្រប់គ្រងគម្រោងការរចនាផលិតផលការត្រួតពិនិត្យផលិតកម្ម បរិមាណនិងគុណភាពនៃផលិតផលដើម្បីធានាអុយបាននូវបទដ្ខានអង្គភាពដែលបានកំណត់ទុក។ 
  •  អ្នកគ្រប់គ្រងហិរញ្ញវត្ថុគឺជាអ្នកដែលទទួលខុសត្រូវក្នុងការរៀបចំហិរញ្ញវត្ថុរបស់អង្គភាពទាំងមូល ដើម្បីដឹងពីទ្រព្យសម្បត្តិរបស់អង្គភាពទាំងមូលអ្នកគ្រប់គ្រងដែលស្ថិតនៅក្នុងផ្នែកនេះទទួលខុសត្រូវលើគណនេយ្យការវិភាគ គម្រោងថវិកា និងការត្រូតពិនិត្យ ការចាយវាយផ្សេង ៗ ។
  • អ្នកគ្រប់គ្រងធនធានមនុស្សគឺជាអ្នកទទួលខុសត្រូវជុំវិញសមាសធាតុមនុស្សនៅក្នុងអង្កភាពទាំងមូល។ ការងារនេះរួមមានការព្យាករណ៏តម្រូវការធនធានមនុស្សការប្រកាសជ្រើសរើសការចម្រាញ់ការអប់រំការបណ្ដុះបណ្ដាលនិងការអភិវឌ្ឃន៍ការវាយតម្លៃប្រតិបត្តិនិងប្រព័ន្ធទូទាត់ដ៍សមរម្យមួយដើម្បីដំណើរការធានាអោយបាននូវការរក្សាធនធានដែលមានសម្ថភាព ចំនេះដឹងនិងបទពិសោធន៍ចំពោះការងារនិងធ្វើការឋិតថេរយូរអង្វែងក្នុងអង្គភាព។ IV.ការគ្រប់គ្រងធនធានមនុស្ស
  •  ការគ្រប់គ្រងធនធានមនុស្សគឺជាសកម្មភាពដែលបានគ្រោងទុកដើម្បីរៀបចំនិងសម្របសម្រួលនូវធនធានមនុស្ស។ 
  • ការគ្រប់គ្រងធនធានមនុស្សគឺជាដំណើរការនៃការប្រកាសជ្រើសរើសការជ្រើសរើសការរក្សាទុកការអភិវឌ្ឍន៍ការប្រើប្រាស់និងតម្រូវកានៃធនធានមនុស្សរបស់អង្គភាពមួយ។ 
  • ការគ្រប់គ្រងធនធានមនុស្សគឺជាសកម្មភាពដែលបានគ្រោងទុកដើម្បីរៀបចំនិងសម្របសម្រួលនូវធនធានមនុស្សក្នុងអង្គភាពមួយ។
  • ការគ្រប់គ្រងធនធាំនមនុស្សគឺជាការរួមបញ្ចូលនូវសកម្មភាពទាំងឡាយធ្វើឡើងដើម្បីជួយដល់ការរៀបចំនិងសម្របសម្រួលធនធានមនុស្សនៅក្នុងអង្គភាព។ 
  • ការគ្រប់គ្រងធនធានមនុស្សសំដៅទៅដល់គោលនយោបាយការអនុវត្តន៍ឥរិយាបថអាកប្បកិរិយានិងការអនុវត្តន៍ការងាររបស់និយោជិកទាំងឡាយ។

0 comments:

Post a Comment