ការចាត់តាំង
ORGANIZING
I.Definition of Organizing
ការចាតតាំងគឺចាការបែងចែកនិងសម្របសម្រួលធនធានផ្សេងៗដើម្បីប្រតិបត្តិការងារក្នុងអង្គភាពអោយមានប្រសិទ្ធិភាព ទាំងនេះទាក់ទិនទៅនិងធនធានមនុស្សសំភារះពេលវេលាបច្ចេកទេសថវិការនិងធនធានដ៏ទៃទៀតដើម្បីសម្រេចគោលដៅរបស់អង្គភាពទាំងមូលអោយមានប្រសិទ្ធិភាពខ្ពស់។
II.ដំណើរការនៃការបង្កើតរចនាសម្ព័ន្ធអង្គភាព
- ពិនិត្យផែនការណិងគោលបំណង គឺជាចំនុចចាប់ផ្តើមនៃការបង្កើតរចនាសម្ព័ន្ធអង្គភាព ។ ផែនការនិងគោលបំណងសរសេរនៅគោលបំណងនិងសកម្មភាពដែលអង្គភាពមានឬមិនមាន។
- កំណត់សកម្មភាពការងារគឺកំណត់សកម្មភាពអ្វីដែលសំខាន់ដើម្បីសម្រេចគោលដៅរបស់អង្គភាព។
- កាត់ចំនែកថ្នាក់និងចាត់សកម្មភាពការងារជាក្រុមគឺជាការត្រួតពិនិត្យសកម្មភាពនិមួយៗដែលបានស្គាល់និង កំណត់នូវប្រភពដើមរបស់វានិងចាត់ជាក្រុមនៃសកម្មភាពចូលទៅក្នុងផ្នែកទាំងនេះហើយបង្កើតផ្នែកជាមូលដ្ឋានដើម្បីរៀបចំសម្រាប់បង្កើតរចនាសម្ព័ន្ធអង្គភាព។
- រៀបចំការងារ និងផ្ទេរសិទ្ធិអំណាច
- រៀបចំឋានានុក្រមនៃតំនាក់ទំនងគឺកំណត់ការទំនាក់ទំនងប្រតិបត្តិខ្សែបណ្តោយនិងទទឹងនៃអង្គភាពទាំងមូលដើម្បីងាយស្រួលក្នុងការទំនាក់ទំនងការងារអោយមានប្រសិទ្ធិភាព។
ដើម្បីបង្ហាញពីផ្នែកការងាររបស់និយោជិកម្នាក់ៗក្នុងការទទួលខុសត្រូវនិងក្នុងការប្រគល់របាយការណ៏របស់ពួកគេទៅអោយនណាម្នាក់។ ត្រួតត្រាផ្នែកទាំងឡាយនៃកាងារនិងធ្វើអោយផ្នែកទាំងនោះមានភាពច្បាស់លាស់បង្ហាញពីការងារដែលនឹងត្រូវធ្វើ នៅក្នុងមុងខារនិមួយៗអ្នកណារាយការអោយអ្នកណា?អ្នកគ្រប់គ្រងម្នាក់ៗមាននិយោជិកប៉ុន្មាននាក់នៅក្រោមបង្គាប់ ប្រព័ន្ធនៃការទំនាក់ទំនងការងារផ្លូវការ ឋានានុក្រមនៃការធ្វើសេចក្តីសម្រេចចិត្ត
IV. អ្វីទៅជាអង្គភាព (What’s Organization ?)
អង្គភាពគឺជាមនុស្សមួយក្រុមដែលបានបំពេញការងារអន្តរកម្មដើម្បីឈានទៅសម្រេចគោលបំនងឬផែនការអ្វីមួយដែលបានគ្រោងទុក មានន័យថាអង្គភាពមិនមែនគ្រាន់តែជាអគាឬរចនាសម្ព័ន្ធប៉ុណ្នោះទេប៉ុន្តែវាត្រូវមានក្រុមមនុស្សដែលធ្វ់ការជាមួយគ្នាដើម្បីឈានទៅសម្រេចទិសដៅឬគោលបំណងដែលបានរៀបចំរួចហើយ។
V. ហេតុអ្វីបានជា ចាំបាច់ត្រូវមានអង្គភាព ?
ពីព្រោះថាសមត្ថភាពរបស់មនុស្សម្នាក់ៗមានដែនកំណត់ហេតុនេះហើយអង្អភាពគឺជាយន្តការមួយដែលអាចផ្សាភ្ជាប់មនុស្ស និងការខិតខំប្រឹងប្រែងការងាររបស់បុគ្គលមួយរូបទៅមួយរូបទៀតដើម្បីឈានទៅដល់ការសម្រេចកិច្ចការដែលបានគ្រោងទុក។
0 comments:
Post a Comment